មិនគួរណារឿងតូចបង្កបានទៅជារឿងធំ! មន្រ្តីនគរបាលម្នាក់ ដកកាំភ្លើងបាញ់មួយគ្រាប់បណ្តាលឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ ករណីប្រាប់មិនស្តាប់ថាកុំឱ្យពាក់មួកចូលបន្ទប់ទឹក

 

បាញ់មួយគ្រាប់រងរបួសធ្ងន់ ករណីមួយនេះបង្កឡើងដោយមន្រ្តីនគរបាលម្នាក់បានប្រាប់ទៅសន្តិសុខម្នាក់កុំឱ្យពាក់មួកចូលបន្ទប់ទឹកតែសន្តិសុខមិនស្តាប់នៅតែពាក់មួកចូលក៏បង្កជាជម្លោះពាក្យសម្តីធ្វើឱ្យមន្រ្តីនគរបាលទប់កំហិងមិនបានក៏ដកកាំភ្លើងបាញ់មួយគ្រាប់បណ្តាលឱ្យសន្តិសុខរងរបួសធ្ងន់ត្រូវត្រងភ្លៅខាងស្តាំ បន្ទាប់បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងជនសង្ស័យរត់គេចខ្លួនបាត់ នៅវេលាម៉ោង១និង៣០នាទី នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យជាអ្នកបង្កហេតុឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd យាមគោលដៅធនាគារ CIMB។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security យាមនៅធនាគារ CIMB ។ ជនរងគ្រោះ និងជនសង្ស័យ យាមនៅ ធនាគារ CIMB ជាមួយគ្នា

ករណី ខាងលើ កម្លាំង អធិការខណ្ឌទួលគោក បន្តនិតិវិធី ស្រាវជ្រាវរក ជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕