សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ ចុះបង្រ្កាប រថយន្តដឹកឈើប្រណិតបានចំនួនពីរគ្រឿង និងមេឈ្មួញម្នាក់ ឈ្មោះ ខ្វៀង ធីមៃ ដែលជាជនជាតិវៀតណាម

 

កាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះ ខេត្តឧត្តរមានជ័យ ចុះបង្រ្កាប រថយន្តដឹកឈើប្រណិតបានចំនួនពីរគ្រឿង និងមេឈ្មួញម្នាក់ ឈ្មោះ ខ្វៀង ធីមៃ ដែលជាជនជាតិវៀតណាម ដែលដឹកយកមកលាក់ទុកនៅផ្ទះដីចំការរបស់លោកថោង ស្ថិតនៅចំណុចភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ៕

មន្រ្តីជំនាញ បង្រ្កាបបាន ឈើនាងនួន និងឈើក្រញ៉ូងជិតបីតោន រថយន្តចំនួនពីគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធធីមៃ
(ហៅយាយម៉ាយ) ជនជាតិវៀតណាម ជាមេឈ្មួញ៕