ខេត្តទាំង១២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចនឹងរងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

 

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ខេត្តទាំង១២ អាចនឹងរងជំនន់ទឹកភ្លៀង មានដូចជា÷ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹង សែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុក ជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ ៤ រវាងខេត្ត កោះកុង និងខេត្តព្រះសីហនុ ) ។