លុបឈ្មោះចេញពីក្រមខណ្ឌកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងលោកអនុសេនីយ៍ឯក ហ៊ត ប៊ូ រហ្សនាម អធិរាជមហាសាច់ 

 

នាយឧត្តមសេនីយ៍ ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ធ្វើសំណើ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលុបឈ្មោះលោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងលោកអនុសេនីយ៍ឯក ហ៊ត ប៊ូ រហ្សនាម អធិរាជមហាសាច់ ចេញពីក្រមខណ្ឌកងយោធពលខេមរភូមិន្ទ។

យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមលុបឈ្មោះលោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងលោកអនុសេនីយ៍ឯក ហ៊ត ប៊ូ រហ្សនាម អធិរាជមហាសាច់ ចេញពីក្រមខណ្ឌកងយោធពលខេមរភូមិន្ទ៕