ឧកញ៉ា គង់ ចាន់ដេត បើកសង្វៀនជល់មានវិញហើយ នៅចំណុចហួសផ្លូវរថភ្លើងបន្តិច ក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

 

ឧកញ៉ា គង់ ចាន់ដេត បើកសង្វៀនជល់មានវិញហើយ នៅចំណុចហួសផ្លូវរថភ្លើងបន្តិច ក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ឧកញ៉ា គង់ ចាន់ដេត ដែលល្បីបានគោរមងារពីអង្គព្រះមហាក្សត្រ ហើយ ហើយយកគោរមងារទៅបើកល្បែងស៊ីសងខុសច្បាប់ជាច្រើន ដូចជា ល្បែងស៊ីសងមាន់ជល់ អាប៉ោង ប្រចាំនៅស្រុកបាទី ខេត្តតាកែវ ។

បើមើលតាមរយៈ Facebook ឧកញ៉ា គង់ ចាន់ដេត តែងតែបង្ហោះការផ្តល់ជាអំណោយជាមនុស្សធម៌ផ្សេងៗ ដើម្បីបិទបាំង លុបលាង អំពើរកង្វក់នៅពីខាងក្រោយខ្នង ធ្វើឱ្យមានផលវិបាកដល់សង្គម ជាពិសេស ភូមិ ឃុំ មានសុវត្តិភាពមាន៧ចំណុច ដើម្បីក្តីសុខ បម្រើជូនប្រជាពលរដ្ឋ។

ឆ្លុំបញ្ជាំងឱ្យឃើញថា ការផ្តល់ជាអំណោយជាមនុស្សធម៌ផ្សេងៗ របស់ ឧកញ៉ា គង់ ចាន់ដេត ដើម្បីបិទបាំង លុបលាង អំពើរកង្វក់នៅពីខាងក្រោយខ្នង ដែល ឧកញ៉ា ជាមេខ្លោងសង្វៀនជល់មាន់ដ៏ធំប្រចាំស្រុកបាទី ខេត្តតាកែវ រហូតចេញមុខបញ្ជាអោយកូនចៅវាយអ្នកសារព័ត៌មាន ស្ទើរស្លាប់ស្ទើររស់ អ្នកខ្លះពួនក្នុងព្រៃ អ្នកខ្លះលោតចូលទឹក ដើម្បីរួចផុតពីសេចក្តីស្លាប់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចព្រៃជ្រៅមួយកន្លែងស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

គូរបញ្ជាក់ថា កន្លងមក ឧកញ៉ា គង់ ចាន់ដេត ក៏ធ្លាប់បានធ្វើសកម្មភាពដកកាំភ្លើងប៉ុនប៉ងសម្លាប់មនុស្សផងដែរ ក្នុងរឿងជម្លោះដីធ្លីមួយ ៕