ព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី ១៥-២១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១៥ – ២១ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។

ដោយមានបាតុភូតបែបនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមបណ្តារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ និងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចន្លោះ ចាប់ពីថ្ងៃទី ១៥ – ២១ ខែមិថុនា ឆ្នាំ២០២២៕