ព្រឹក នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ មន្ត្រីក្នុងខេត្ត ចុះពិនិត្យមើល និងដោះស្រាយកិច្ចការងារ ចំនួន០៣គោលដៅ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី

 

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ មន្ត្រីក្នុងខេត្ត ចុះពិនិត្យមើល និងដោះស្រាយកិច្ចការងារ ចំនួន០៣គោលដៅ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី។

គោលដៅចំនួន ៣ សំខាន់ៗ ដែល ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ នោះ មានដូចខាងក្រោម ÷
១. នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ពិនិត្យមើលការជួសជុលរៀបចំពិដាន ទ្វារបង្អួចរងការខូចខាត
២. ពិនិត្យមើលវឌ្ឍនៈភាពនៃការស្ថាបនាស្ពានឆ្លងនៅក្រោយវិទ្យាល័យមង្គលបូរី
៣. ពិនិត្យមើលការរៀបចំទីតាំងសម្រាប់ក្រុងពលីកសាងអគារសិក្សា ១ខ្នង នៅឃុំរហាត់ទឹក
ស្រុកមង្គលបូរី ជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ៕