កម្លាំងសង្កាត់ ស្ទឹងមានជ័យទី៣ កម្លាំងប៉ុស្តិ៍ ស្ទឹងមានជ័យទី៣ កម្លាំងភូមិទ្រា៤ បានចុះបិទទីតាំងមាន់ជល់អនឡាញមួយកន្លែងស្ថិតនៅខាងក្រោយស្នាក់ការភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣
ចេញផ្សាយ,ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
កម្លាំងសង្កាត់ ស្ទឹងមានជ័យទី៣ កម្លាំងប៉ុស្តិ៍ ស្ទឹងមានជ័យទី៣ ចូលរួមសហការណ៍កម្លាំងភូមិទ្រា៤ បានចុះបិទទីតាំងមាន់ជល់អនឡាញមួយកន្លែងស្ថិតនៅខាងក្រោយស្នាក់ការភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ការចុះបេសកកម្មទីតាំងខាងលើនេះគឺមានបញ្ជាដោយផ្ទាល់ពីលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ និងលោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ទើបបានកម្លាំងសង្កាត់ និងកម្លាំងប៉ុស្តិ៍ និងកម្លាំងភូមិទ្រា៤ដឹកនាំដោយលោក ជា សាម៉ន ប្រធានភូមិទ្រា៤ ចុះមកដល់ទីតាំងភ្លាមៗ។
ទាំងកម្លាំងសង្កាត់ កម្លាំងប៉ុស្តិ៍ និងកម្លាំងភូមិទ្រា៤ បានចុះមកដល់ទីតាំងខាងលើតែត្រូវអ្នកលេងល្បែងរត់ចេញអស់ ហាក់បីដូចជាដឹងមុន។ សូមបញ្ជាក់ថាទីតាំងល្បែងខាងលើនេះ បានធ្វើកិច្ចសន្យាបិទមួយលើកទៅពីរលើករួចទៅហើយមិនគួរណាម្ចាស់ផ្ទះនៅតែបន្តជួលឱ្យក្រុមអ្នកលេងល្បែងស៊ីសងទៀត។
កម្លាំងជំនាញខាងលើបានចុះមកដល់ទីតាំងខាងលើតែត្រូវមេល្បែង និងអ្នកលេងល្បែងរត់ចេញអស់ និង សមត្ថកិច្ចបានស្វែងរកលេខទូរស័ព្ទដើម្បីខលទៅម្ចាស់ផ្ទះ ដើម្បីធ្វើកិច្ចសន្យាបិទឈប់ឱ្យជួល ឈប់ឱ្យលេងល្បែងតែម្ចាស់ផ្ទះប្រាប់តាមទូរស័ព្ទថានៅខេត្ត។
បើតាមប្រភពព័ត៌មានអ្នករសនៅក្បែរផ្ទះដាក់ល្បែងមាន់ជល់អនឡាញ បានប្រាប់មកមន្រ្តីទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី ថា ម្ចាស់ផ្ទះជួលនៅជិតទីតាំង មាន់ជល់អនឡាញនឹងគឺមិនបានទៅខេត្តទេ៕