តាកែវ៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ កម្លាំងសរុបចំនួន២០នាក់ មធ្យោបាយទូកចំនួនពីរគ្រឿង អាវុធAKចំនួន០៨ដើម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ អ ហ ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯកឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបជាក់ស្ដែងករណី រក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់( ស្រី០១ )
១.ជនសង្ស័យឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ)។
២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
យោងតាមស្ដាប់ចម្លើយឈ្មោះ អ៊ុ សុខ ចំពោះឈ្មោះ សូ រំដួល មិនមានការពាក់ពន្ធ ឯកឧត្តមព្រះរាជអាជ្ញា បានបង្គាប់មកជំនាញអោយជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
១ – កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )
២- ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស
៣ -ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ក្រោយពីជំនាញធ្វើការសាកសួរស្រាវជ្រាវជនសង្ស័យរួចមក កម្លាំង អ.ហ ស្រុកបូរីជលសារសហការជាមួយកម្លាំង អ.ហ ស្រុកកោះអណ្តែត និងកម្លាំង អ.ហ ខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ ៥៨ ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំ ព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ អ.ហតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។