«ព្រះប្រមុខរដ្ឋ ប្រោសព្រះរាជទានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ថ្វាយបង្គំគាល់ ថ្វាយសារតាំង»

 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនបណ្តា ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រស៊ុយអ៊ែត ប្រទសហ្សកហ្សុី សាធារណរដ្ឋក្រូអាសុី សាធារណរដ្ឋហ្វាំងឡង់ សហរដ្ឋមុិចសុិក សាធារណរដ្ឋម៉ាល់ឌីវ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។