ត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ត្រូវបានសង្រ្គោះ ស្ថិតនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង

 

ស្ទឹងត្រែង ៖ ក្រុមការងាររបស់គម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាប (IFReDI) បានសង្គ្រោះត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីសប្តាហ៍មុន៕