វៀតណាម ប្រកាសអាសន្នពីទឹកជំនន់នៅខេត្ត Bac Giang, Yen Bai និង Lang Son ខណៈដែលកម្ពស់ទឹកនៃទន្លេធំៗទាំងអស់សុទ្ធតែហក់ឡើងលើសពីកម្រិតប្រកាសអាសន្នកាលពីម្សិលមិញនាថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៤។
តាមការព្យាករណ៍ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ទន្លេតូចធំជាច្រើនទៀតនៅភាគខាងជើងនឹងហក់ឡើងព្រមៗគ្នា បង្ករជាទឹកជំនន់ នៅក្នុងខេត្តLang Son, Cao Bang, Bac Kan, Bac Giang, Lao Cai, Yen Bai, Hoa Binh, Son La!