សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ អ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបានបង្កើតឡើងក្នុង ឆ្នាំ ១៩៩៥ និងបាននាំK-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់ ។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ១.ការផលិតកម្មតន្ត្រី ២. ការគ្រប់គ្រងសិល្បករ ៣. ការប្រគំតន្ត្រីទេសចរណ៍ ៤. ការបង្កើតខ្លឹមសារមាតិកា ៥. ការផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត ៦. ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ ៧. ការពង្រីកទីផ្សារសកល ។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុមSHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ ន៎ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤។