រថយន្តព្រូសមួយគ្រឿង បានរេចង្កូតមកបុកម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យប្រពន្ធខ្ទាតចេញពីម៉ូតូទៅខ្ទប់និងជញ្ជាំងផ្ទះ ប្តីខ្ទាតចេញពីម៉ូតូចំងាយ ៣០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកខាងរថយន្តព្រូសមិនបង្កឲ្យគ្រោះថ្នាក់

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ -8901 បានរេចង្កូតមកបុកម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 1GG-2420 បណ្តាលឲ្យ ប្តី ប្រពន្ធ ពីរនាក់រងរបួសធ្ងន់។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតៃកុងរថយន្តព្រូសប្រហែលជាងងុយដេកទើបបានរថយន្តរេចង្កូតឡើងមកខាងឆ្វេងផុតផ្លូវកៅស៊ូឡើងមកផ្លូវដីមុខផ្ទះល្វែងក៏បន្តបុកម៉ូតូឌ្រីមសង់មួយគ្រឿងកំពង់ជិះចេញពីច្រកផ្លូវដួងហែមឌុបប្រពន្ធទៅធ្វើការរោងចក្រ បណ្តាលឲ្យប្រពន្ធខ្ទាតចេញពីម៉ូតូទៅខ្ទប់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អទាំងអ្នកបើកឡាន និងអ្នកជិះម៉ូតូ គឺមិនបង្កឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិតនោះទេ។

អត្តសញ្ញាណអ្នកជិះម៉ូឈ្មោះ មឿន ពិសិដ្ឋ អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ព្រៃស្ងៀម ឃុំ រូងដំរី ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ បច្ចុប្បន្នជួលបន្ទប់នៅម្តុំភូមិទួលរការ សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអត្តសញ្ញាណខាងរថយន្តព្រូសមិនស្គាល់អត្តសញ្ញាណ៕