ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕ប្រភពៈ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612823987-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612823987-1-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612826768-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612829255-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612829255-1-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612832226-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612837670-1024x768.jpg)
![](https://www.hrnewstv.com/wp-content/uploads/2024/01/FB_IMG_1704612840409-1024x768.jpg)