អតីតថ្នាក់ដឹកនាំបក្សប្រឆាំង១០រូប ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង១០រូប ត្រូវបានតែងតាំងជាទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង១០រូបនេះ រួមមាន៖ លោក ឌឹម សារឿន, លោក ទឹម សាវឿន, លោក ម៉ៃ ហុងស្រៀង, លោក ឡី សុខុន, លោក ងិន សុផាត, លោក គង់ ម៉ាស, លោក ស៉ិន វត្ថា, លោក ទី ប៊ុនថេង, លោក ស៊ុយ ឆៃលាង និងលោក សោម ច័ន្ទថុក។

សូមបញ្ជាក់បុគ្គលទាំង១០រូបនេះ សុទ្ធសឹងជាបុគ្គលដែលបានធ្វើសកម្មភាពយ៉ាង​សកម្មជួយដល់អតីតបក្សប្រឆាំងតាំងពីអតីតបក្សសង្គ្រោះជាតិ រហូតដល់បក្សភ្លើងទៀន។ ពួកគេបានសម្រេចចិត្តចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ក្រោយអស់​ជំនឿចិត្ត កម្លាំងចិត្តក្នុងការធ្វើដំណើរជាមួយអតីតបក្សប្រឆាំង ដែលជួបតែរឿងប្រេះឆា​ផ្ទៃ​ក្នុង៕HRNwsTV