សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីអបអរសាទរខួបទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ និងខួបទី៥ឆ្នាំ នៃវិមានឈ្នះ ឈ្នះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រវត្តិសាស្រ្តកម្ពុជាបានញាំញីដោយសង្គ្រាមអស់ជាង៥00ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេស៍ឯកអនុវត្តនយោបាយឈ្នះ​ ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។

សម្តេចមហាបវរធិបតី ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍គ្រឹះ៣ ឬហៅថាការធានា ៣យ៉ាង ទីមួយ៖ការធានារូបរាងកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាព ខាងផ្នែកសន្តិសុខទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម ហើយវិលត្រឡប់ មករួមរស់ជាសរសៃឈាម និងចរន្តនៃសង្គមជាតិវិញ។ ទីពីរ៖ ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូននូវលទ្ធភាពគ្រប់គ្រាន់ក្នុងបន្តមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ថែមទាំងឋានន្តរស័ក្តិ របស់ខ្លួនផងដែរ។ ទីបី៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងអចលទ្រព្យ និងចលនទ្រព្យ គឺការធានាខាងផ្នែកកម្មសិទ្ធិ ដែលពួកគាត់មាន និងបានកាន់កាប់ក្នុងពេលកន្លងមកដោយមិនមានការដកហូត រុះរើ ឬរឹបអូស។

សម្តេចមហាបវរធិបតី និយាយជារួម នយោបាយ ឈ្នះ ឈ្នះ មានន័យថា ឈ្នះទាំងអស់គ្នាមិនមានអ្នកណាចាញ់ឡើយ គោលការណ៍នេះ បើស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែធាតុពិត គឺជាយុទ្ធសាស្ត្របង្រួបបង្រួមជាតិ ដ៏មានប្រសិទ្ធភាពរបស់មគ្គទេសក៏ឯក សម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៩ ធ្នូ ២០២៣។