សន្តិសុខម្នាក់បានដេកស្លាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់ នៅក្នុងការិយាល័យផ្ទះល្វែងបុរី បូអៅ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

(ព័ត៌មានបឋម) សន្តិសុខម្នាក់បានដេកស្លាប់ ដោយមិនទាន់ដឹងមូលហេតុ នៅក្នុងការិយាល័យផ្ទះល្វែងបុរី បូអៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្រុម៦ ភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមការងាររបស់ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)បានចុះទៅដល់កន្លែងទីតាំងកើតហេតុខាងលើ ដើម្បីទំនាក់ទំនងជាមួយមន្រ្តីជំនាញ និងអ្នកដែលនៅចំណុចទីតាំងកើតហេតុខាងលើ តែគ្មានអ្នកប្រាប់ឲ្យបានច្បាស់ពីការស្លាប់របស់សន្តិសុខម្នាក់ដែលយាមនៅក្នុងបុរី អៅបូ នោះទេ។

សន្តិសុខម្នាក់ដែលបានដេកស្លាប់ ដោយមិនទាន់ដឹងមូលហេតុឲ្យបានច្បាស់ មានឈ្មោះ អឿន ចាន់រិទ្ធិ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ បុរី បូអៅ៕