សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសមុទ្រលេីកទី​ ១០​ នៅទីក្រុងកែប​ ខេត្តកែប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពេលល្ងាចនេះជាមួយបងប្អូន ពូមីង​ តាយាយដែលជាតំណាងក្រសួង​ ស្ថាប័ន​ និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល​ ផលិតផល​ ឬសេវាកម្មផ្សេងៗរបស់ខ្លួន​ ក្នុងពិធីបុណ្យសមុទ្រលេីកទី​ ១០​ នៅទីក្រុងកែប​ ខេត្តកែប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានមានប្រសាសន៏ថា ពិធីបុណ្យសមុទ្រនេះ​ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១​ ដល់​ ៣​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប​ ខេត្តកែប។