មន្រ្ដី​​រាជការប្រមាណជិត​ ៤០​ នាក់​ នៃ​ មន្ទីរ​រៀបចំ​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​ បាន​ផ្ដិតមេដៃ​ប្ដឹង​លោក​ អាង​ ណារឹទ្ធ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​ ទៅ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

មន្រ្ដី​​រាជការប្រមាណជិត​ ៤០​ នាក់​ នៃ​ មន្ទីរ​រៀបចំ​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មានតួនាទី​ ចាប់​ពី​មន្ត្រី​ អនុប្រធាន​ការិយាល័យ​ ប្រធាន​ការិយាល័យ​ និង​ អនុប្រធាន​មន្ទីរ​ បាន​រួមគ្នាជាក្រុម​ផ្ដិតមេដៃ​ប្ដឹង​លោក​ អាង​ ណារឹទ្ធ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​ ទៅ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ តាមរយៈ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ។ 

តាមរយៈ​លិខិត​មួយច្បាប់​ ២ទំព័រ​ ចុះថ្ងៃទី​ ៤​ ខែ​ តុលា​ ឆ្នាំ​ ២០២៣​ មន្ត្រី​រាជការ​ដែលបាន​ផ្ដិតមេដៃ​ប្ដឹង​លោក​ អាង​ ណារឹទ្ធ​ គឺ​សំណូម​ពរ​អោយ​ថ្នាក់ដឹកនាំ​ដោះ​ដូរលោក​ អាង​ ណារិទ្ធ​ ចេញ​ពី​ ប្រធាន​មន្ទីររៀបចំ​ដែន​ដី​ ខេត្ត​បន្ទាយ​មានជ័យ​ ក្រោមការរៀបរាប់ថា​ លោក​ អាង​ ណារឹទ្ធ​ ដឹកនាំ​មិន​បាន​ត្រឹមត្រូវ​ និង​បង្ករ​បញ្ហា​ជាច្រេីន​ក្នុង​មន្ទីរ​ រួមទាំង​កិបកេង​ថវិការង្វាន់មន្ត្រីថែមទៀត​ ។  លោក​ អាង​ ណារឹទ្ធ​ បានមកកាន់​តួនាទី​ជា​ប្រធាន​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ខេត្ត​បន្ទាយមានជ័យជំនួស​លោក​ប្រាក់​ ប៉ូលី​ នៅថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ។