ជនសង្ស័យ៤រូប ចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង កង តារាវិឆៃ និងបក្សពួកកំពុងរត់គេចខ្លួន ករណីផ្ទុៈអាវុធ ដោយបន្សល់ទុកសំបកគ្រាប់ចំនួន២០៣គ្រាប់

ជនសង្ស័យ៤រូប ចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង កង តារាវិឆៃ និងបក្សពួកកំពុងរត់គេចខ្លួន ករណីផ្ទុៈអាវុធ ដោយបន្សល់ទុកសំបកគ្រាប់ចំនួន២០៣គ្រាប់

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកពង់ស្ពឺ បានបញ្ជាក់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កឡើងដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធនៅកន្លែងកម្មវិធីដោយបាញ់ទៅលើ ការផ្ទុះអាវុធនេះបន្តរហូតដល់ម៉ោង០៦ និង០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឍប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់ថាទីតាំងផ្ទុះអាវុធខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុស កង តារាវិតា បាននាំមិត្តភក្រមកធ្វើខួបកំណើត ដុត ផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធដែលបានបន្សល់ទុកសំបកគ្រាប់ចំនួន២០៣គ្រាប់ រួច កង តារាវិឆ័យ និងបក្សរត់គេចខ្លួន៕