កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ ថ្ងៃពុធ ២កេីត​ ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ពស២៥៦៧​ ត្រូវនឹងថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍​ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តបន្ទាយមានជ័យ​ អញ្ជេីញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារ​ យុទ្ធនាការ​ឃោសនា​ បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​។

នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងលើនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផ្សេងទៀត។