ជោគជ័យទាំងអស់គ្នា! ប្រជាពលរដ្ឋជាច្រើនបានចាញ់បោក លោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall ដោយម្នាក់ៗអស់ប្រាក់ខ្ទង់ពាន់ដុល្លារ រហូតខ្ទង់ម៉ឺនដុល្លារ

ចេញផ្សាយ នាថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV)
ប្រជាពលរដ្ឋជាច្រើនបានចាញ់បោក លោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall ដោយម្នាក់ៗអស់ប្រាក់ខ្ទង់ពាន់ដុល្លារ រហូតខ្ទង់ម៉ឺនដុល្លារ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលបានចាញ់បោកលោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall បានប្រាប់ដល់អង្គភាពសារព័ត៌មួយចំនួន ពីទំនុកចិត្ត ដែលពួកគាត់ខ្លះខ្ចីលុយពីធនាគា អ្នកខ្លះមានលុយខ្លួនឯង យកមកឲ្យក្រុមហ៊ុនដើម្បីបានប្រាក់ចំណេញមកវិញ តែទីបំផុត លុយដើមក៏អស់ ប្រាក់ចំណេញក៏មិនបាន។

តាមរយៈ លោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall បានប្រើយុទ្ធសាស្រ្តបណ្តុះគំនិត ថតរូបជាមួយអ្នកធំ កំពូលៗនៅក្នុងបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនសាច់ដុំរបស់ខ្លួនឲ្យធំធាត់ ជាទំនុកចិត្តមួយខ្ពស់ឲ្យអ្នកនៅក្បែរខ្លួនជឿរផង ងាយស្រួលទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋជាច្រើននាក់យកលុយទៅដាក់វិនិយោគជាមួយលោក យីវ តុលា ។

ល្បិចបោកដ៏ឈ្ងុយក្នុងរូបភាពការប្រាក់ចំណេញច្រើនរហូតដល់កម្រិតកំពូល ១០០%  ដោយលោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall ខ្ចី ១០០០ដុល្លារ ក្នុងរយៈពេល២ឆ្នាំ និងទទួលបានប្រាក់ ២០០០ដុល្លារ បើកឲ្យខ្ចី ១ម៉ឺនដុល្លារ និងទទួលប្រាក់បាន២ម៉ីនដុល្លារ។

ប្រជាពលរដ្ឋ ខ្ទងពាន់គ្រួសារ បានមកពីបណ្តាខេត្តនានា បាននាំគ្នាមកតវ៉ានៅមុខទីស្នាក់ការ
ក្រុមហ៊ុនជីស៊ីម៉ល GC Mall ដើម្បីទាមទារយកលុយបានយកទៅសងធនាគារវិញ តែទីបំផុតគឺគ្មានដំណោះស្រាយ ពី លោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall។

សូមបញ្ជាក់ថា លោក យីវ តុលា ដែលជាអគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល GC Mall តែងតែផ្លាស់ប្តូរទីតាំងក្រុមហ៊ុនជាច្រើនកន្លែង ដោយបានបញ្ជាក់ពីលោក សាត លី ទីតាំង ក្រុមហ៊ុនជីស៊ីម៉ល GC Mall ដំបូង នៅខណ្ឌទួលគោក ក្រោយមកដូរមក អូរឌឹម និងបន្តទៅខេត្តព្រះសីហនុ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាឆ្ងល់ក៏ខលទូរស័ព្ទទៅ លោក យីវ តុលា និងបុគ្គលិកដែលស្និទ្ធជាមួយ លោក យីវ តុលា តែទូរស័ព្ទខលមិនចូលទាំងអស់៕