ឯកឧត្ដម អន ស៊ុំ ឯកឧត្ដម ឈើយ ចាន់ណា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទទូទាំងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ម៉ៅ ម៉ាល័យ

ថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទទូទាំងខេត្តបន្ទាយមានជ័យ ចំនួន១,៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ អមដំណើរដោយ ឯកឧត្ដម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត។ ក្នុងឱកាសនោះ ឯកឧត្ដម និងលោកជំទាវ បានឧបត្ថម្ភជូនម្នាក់ៗ ទទួលបានសារុង១ ថវិកា ២០,០០០រៀល និងពិសារអាហារសាមគ្គីផងដែរ។