កិច្ចប្រជុំ​ បេីកសវនកម្មផ្ទៃក្នុង​ ការិយបិរច្ឆេទ២០២២​ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣​ ខេត្តបន្ទាយមានជ័យ​,​ ពោធិ៍សាត់​,​ បាត់ដំបង​,​ ប៉ៃលិន​ ដែលកម្មវិធីប្រារព្ធ​ធ្វើ​ឡើង​នៅ សាល​ធំសាលាខេត្តបន្ទាយមានជ័យ

ថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាល​ធំសាលាខេត្តបន្ទាយមានជ័យ ដោយ ក្រសួងមហាផ្ទៃ​ បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំកិច្ចប្រជុំ​ បេីកសវនកម្មផ្ទៃក្នុង​ ការិយបិរច្ឆេទ២០២២​ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣​ (ខេត្តបន្ទាយមានជ័យ​,​ ពោធិ៍សាត់​,​ បាត់ដំបង​,​ ប៉ៃលិន​ )​ ប្រារព្ធ​ធ្វើ​ឡើង​ក្រោមអធិបតីភាព​ ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងប្រតិភូអម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ តំណាងគណៈអភិបាលខេត្តទាំង៣ លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងប្រធានពន្ធនាគារខេត្ត​ លោកអភិបាលក្រុង ស្រុក នៃរដ្ឋបាលខេត្ត៕