ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅ សាលប្រជុំខេត្តបន្ទាយមានជ័យ

ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល​ អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​ មន្ត្រីរាជការ​ និងលេខាក្រុមប្រឹក្សា ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅ សាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ៕

CATEGORIES
Share This