ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូង

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមមាន ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុម ឯកឧត្តម ឡាន់ ឆន សមាជិកក្រុម ឯកឧត្តម ហេង បូរ៉ា សមាជិកក្រុម ឯកឧត្តម ជឹម លាវ សមាជិកក្រុម និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាក្រុម បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូង សរុបចំនួន ១,២៤៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ។