ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបប្រជុំជាមួយនឹងភាគីថៃ​ ដើម្បីត្រៀមបើកច្រកទ្វារតំបន់​ តេជោភ្នំឆ័ត្រ​ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបប្រជុំជាមួយនឹងភាគីថៃ​ ដើម្បីត្រៀមបើកច្រកទ្វារតំបន់​ តេជោភ្នំឆ័ត្រ​ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ នៃព្រះរាជាណាចក្រកម្ពុជា​   ទល់នឹងភូមិទ័ពសៀម​ ឃុំតាប្រយ៉ា​ ស្រុកតាប្រ​យ៉ា ខេត្តស្រះកែវ​ នៃព្រះរាជាណាចក្រថៃ​ ធ្វើ​ឡើង​នៅសាលប្រជុំ​ ខ​ សាលាខេត្ត​បន្ទាយមានជ័យ​។