លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស ព្រមទាំងថ្នាក់ដឹកនាំស្រុកចូលរួម ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ជូនប្រជាការពារឃុំពាមជីកង ស្រុកកងមាស ចំនួន ២៣០ នាក់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នៃក្រសួង ការពារជាតិ

ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស រួមជាមួយថ្នាក់ដឹកនាំស្រុកចូលរួម ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ជូនប្រជាការពារឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ២៣០ នាក់ ក្រោមអធិបតីភាពឯកឧត្តម ឧត្តម សេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នៃក្រសួង ការពារជាតិ ។