ឯកឧត្តម ស សុខា អនុប្រធានប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីភាព ពិធីបិទ និងបំពាក់មេដាយជូនកីឡាករ កីឡាការិនី វិញ្ញាសាបាល់ទះឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ព្រះសីហនុ៖ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និង លោកជំទាវ កែ សួនសុភី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមនឹងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ជាអធិបតីភាព ពិធីបិទ និងបំពាក់មេដាយជូនកីឡាករ កីឡាការិនី វិញ្ញាសាបាល់ទះឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។

ជាលទ្ធផលការប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ សម្រាប់ក្រុមបុរស មេដាយមាស បានទៅលើក្រុមកីឡាករបាល់ទះប្រទេសឥណ្ឌូនេស៊ី មេដាសប្រាក់ បានទៅលើក្រុមកីឡាករបាល់ទះប្រទេសថៃ និងមេដាយសំរឹទ្ធ បានទៅលើក្រុមកីឡាករបាល់ទះប្រទេសហ្វីលីពីន។

ចំណែកក្រុមនារី មេដាយមាស បានទៅលើក្រុមកីឡាការិនីបាល់ទះប្រទេសថៃ មេដាយប្រាក់ បានទៅលើក្រុមកីឡាការិនីបាល់ទះប្រទេសឥណ្ឌូនេស៊ី និងមេដាយសំរឹទ្ធ បានទៅលើក្រុមកីឡាការិនីប្រទេសវៀតណាម៕