មាន់ជល់អនឡាញ កំពុងដំណើរការបើកលេងយ៉ាងរលូន គ្មានសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានចុះបង្រ្កាប នៅចំណុចភូមិឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល

មាន់ជល់អនឡាញ បើកលេងតាមទូរទស្សន៍ កំពុងដំណើរការបើកលេងយ៉ាងរលូន គ្មានសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានចុះបង្រ្កាប នៅចំណុចភូមិឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅចំណុច មាន់ជល់អនឡាញ ស្ថិតនៅទីតាំងខាងលើនេះ ហាក់ដូចជាមានការលាក់បាំងយ៉ាងល្អពីសំណាក់មេប៉ុស្តិ៍ឬស្សីជ្រោយ និងលោកអធិការស្រុកមុខកំពូល នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលរសនៅក្នុងភូមិសាស្រ្តនោះ។

ជាការសំណូមពរ ពីអ្នកសារព័ត៌មាន សូមឲ្យមានការបំភ្លឺមួយយ៉ាងច្បាស់ ល្អិតល្អន ពីសំណាក់លោកមេប៉ុស្តិ៍ឬស្សីជ្រោយ និងលោកអធិការស្រុកមុខកំពូល។ ថាតើទីតាំងខាងនោះមានជាប់ពាក់ព័ន្ធជាមួយមេប៉ុស្តិ៍ឬស្សីជ្រោយ និងលោកអធិការស្រុកមុខកំពូល ដែរឬទេ?