ពិធីចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា

រាជធានីភ្នំពេញ៖​ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីខាងលើនេះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយឈរលើមូលដ្ឋានសមភាព និងគុណប្រយោជន៍ទៅវិញទៅមក។

កិច្ចព្រមព្រៀងផ្តោតលើចំណុចសំខាន់ៗដូចជា ការផ្លាស់ប្តូរមន្ត្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្តាល អត្តពលិក អ្នកជំនាញកីឡា ឯកសារកីឡានានា និងការចូលរួមសកម្មភាពកីឡា សន្និសីទ និងសិក្ខាសាលាផ្សេងៗដែលរៀបចំឡើងដោយភាគី៕