សម្តេចតេជោ ហ៊ុន សែន÷ សូមស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣(SEA GAMES 2023)  បានមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្តេច បានបង្ហោះតាមរយៈគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេច ដែលមានឈ្មោះថា (Samdech Hun Sen, Cambodian Prime Minister) ដោយមានខ្លឹមសាថា÷ ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សម្តេចតេជោ ហ៊ុន សែន÷ ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព  និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕