ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិតជាមានមោទនភាព ដែលអតីតកីឡាករ កាន់ភ្លើងគប់ក្នុងព្រឹត្តិការណ៍កីឡាហ្កានេហ្វូ កាលពីឆ្នាំ១៩៦៦បានមកចូលរួមកាន់ភ្លើងគប់ព្រះអគ្គិជ័យកីឡាម្តងទៀតក្នុងទឹកដីខេត្តបន្ទាយមានជ័យ 

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិតជាមានមោទនភាព ដែលមានវត្តមាន អតីតកីឡាករ កាន់ភ្លើងគប់ក្នុងព្រឹត្តិការណ៍កីឡាហ្កានេហ្វូ កាលពីឆ្នាំ១៩៦៦បានមកចូលរួមកាន់ភ្លើងគប់ព្រះអគ្គិជ័យកីឡាម្តងទៀតក្នុងទឹកដីខេត្តបន្ទាយមានជ័យ

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា÷ លោកពូ គង់ ធានវុត្ថា ដៃកាន់ភ្លើងគប់ រត់ចេញពីមុខអង្គរតូច កាល់ពីឆ្នាំ១៩៦៦ ឥឡូវនេះ លោកពូបានកាន់ព្រះអគ្គិជ័យកីឡាជាលើកទី២ ខណៈព្រះអគ្គិជ័យកីឡាបានមកដល់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា នៅក្នុងសំណេររបស់ភរិយា លោកពូ គង់ ធានវុត្ថា តាមបណ្តាញផ្សព្វផ្សាយសង្គម ហ្វេសបុកបានបង្ហោះថា : «សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងប្រទេសកម្ពុជាមានការរីកចំរើនមានសន្តិភាពទើបមានការប្រកួតកីឡាស៉ីហ្គេម កើតឡើងនិងបានផ្តល់ឱកាសឱ្យអតីតកីឡាករក្នុងព្រឹត្តិការណ៍ហ្កានេហ្វូអាស៉ី ឆ្នាំ១៩៦៦គង់ធានវត្ថាបានចូលរួមដង្ហែអគ្គិជ័យជាលើកទី២»                                                  #យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #Cambodia