សម្តេចតជោ ហ៊ុន សែន÷ សូមអបអរសាទរចំពោះកីឡាករកម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សម្តេច បានបង្ហោះតាមរយៈគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេច ដែលមានឈ្មោះថា (Samdech Hun Sen, Cambodian Prime Minister) ដោយមានខ្លឹមសាថា÷ សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា  ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា(CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕