សម្តេចតេជោ ហ៊ុន សែន សម្រេច និរាករណ៍ អនុក្រឹត្យថ្មី ស្ដីពីការកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ និងអនុវត្តឡើងវិញនូវអនុក្រឹត្យចាស់ ស្តីពីការបង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច និរាករណ៍ អនុក្រឹត្យលេខ៨៧អនក្រ.បក ស្ដីពី និរាករណ៍អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេច ដាក់ឲ្យអនុវត្តឡើងវិញនូវអនុក្រឹត្យលេខ១៥៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រងនិងការពារសត្រផ្សោតទន្លេមេគង្គ៕