កាន់តែងាយស្រួលចេញចូលថៃ! អភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ  (សៀវភៅ បដឺផាស) ជូនដល់ប្រជាពលរដ្ឋ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ  (សៀវភៅ បដឺផាស) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ3ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ។