នារីបុគ្គលិកកាស៊ីណូ DYNASTY ម្នាក់ ត្រូវបានឃាត់ករកាត់ក្បាលដាច់ចេញពីខ្លួន ស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួល

ខេត្តស្វាយរៀង÷ ស្រ្តីវ័យ២៤ឆ្នាំម្នាក់ ត្រូវបានឃាតករកាត់ក្បាលដាច់ចេញពីខ្លួនស្លាប់ទាំងអាក្រាតកាយ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ស្រ្តីខាងលើមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីឃាតកម្មខាងលើ កម្លាំងនគរបាល បានទទួលពត៌មាននៅវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ភ្លាម កម្លាំងនគរបាល បានចុះមកដល់ទីតាំងកើតហេតុខាងលើភ្លាម ដើម្បីពិនិត្យចំណុចកន្លែងទីតាំង និងធ្វើកោសល្យវិច័យលើសាកសព៕