ព្រះរាជាណាចក្រកម្ពុជា តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

ព្រះរាជាណាចក្រកម្ពុជា តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ស្ថានភាពធាតុអាកាស ដែលធ្វើឲ្យ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់ ដោយ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។

ដោយ យោងតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម បានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ សូមឲ្យសាធារណៈជន បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕