ឯកឧត្តម ហ៊ុន ម៉ានី÷ ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងក្រដាសច្រើនជាងគេ»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបង្ហោះនៅក្នុងផេកផ្លូវការ របស់ ឯកឧត្តម ដែលមានខ្លឹមសារថា÷ ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងក្រដាសច្រើនជាងគេ» ដោយសម្រេចបាន បេះដូង ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។
ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។

ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។ សូមអរគុណដោយស្មោះចេញពីក្រអៅបេះដូង!
នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា!