ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្ដិទី២

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង អភិបាលខេត្តចំនួន៣រូប សម្រាប់អាណត្តិទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ រួមមាន៖
ទី១៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
ទី២៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ
ទី៣៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម។