ព្រះមហាក្សត្រខ្មែរ ប្រោសព្រះរាជទានគោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជា សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។