សារព័ត៌មានផ្សាយខ្លាំង ល្បែងស៊ីសងខុសច្បាប់បើកលេងកាន់តែខ្លាំង នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន ដូចជានៅចំណុច៣ទីតាំងខាងក្រោម÷ ●ទីតាំងទី១ ល្បែងស៊ីសងខុសច្បាប់ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ ●ទីតាំងទី២ ល្បែងស៊ីសងខុសច្បាប់នៅចំណុចផ្ទះលេខ៥ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ●ព័ត៌មានទី៣ ល្បែងអនឡាញស៊ីសងខុសច្បាប់ កំពុងបើកឲ្យអ្នកញៀនថ្នាំចូលលេង ពពាក់ពពូនគ្នា ទាំយប់ទាំងថ្ងៃ នៅចំណុចផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន

ភ្នំពេញ÷ សារព័ត៌មានផ្សាយខ្លាំង ល្បែងស៊ីសងខុសច្បាប់បើកលេងកាន់តែខ្លាំង នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន ហើយអ្វីដែលគេមើលឃើញ និងកត់សម្គាល់
ចាប់តាំងពី លោក កៀង ល័ក្ស កាន់តំណែងជាអភិបាលខណ្ឌចំការមន និង លោក យិន សាន កាន់តំណែងជាអធិការខណ្ឌចំការមន គេឃើញមាន ល្បែងស៊ីសងខុសច្បាប់កើតមានកាន់តែច្រើន។

●ព័ត៌មានទី១ ល្បែងស៊ីសងខុសច្បាប់ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤
《អត្ថបទ》ជឿរទេថាល្បែងស៊ីសងខុសច្បាប់ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ ចេះសិលជប់មិនឲ្យលោកអភិបាលខណ្ឌ និងលោកអធិការ មើលមិនឃើញ

ល្បែងស៊ីសងខុសច្បាប់ដ៏ធំ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤  គេឈប់ឆ្ងល់ទៀតហើយ ព្រោះថាមានអង្គភាពសារព័ត៍មានមួយចំនួនបានធ្វើការចេញផ្សាយជាច្រើនលើ ជាច្រើនសារមកហើយ នៅតែមិនជ្រាប ដល់ក្រអៅបេះដូង លោក កៀង អ័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន។

ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើគឺគេមានការរៀបចំយ៉ាងប្រយ័ត្ន រាល់ដែលមានមនុស្សចម្លែកឡើងដល់ជាន់ទី៣ គឺមានសន្តិសុខ ឬអ្នកយាមកាមនៅទីនោះ ធ្វើការហាមឃាត់ សួរនាំ នៅចំណុចជាន់ទី៣ គឺពួកគេមិនឲ្យឡើងទៅដល់ជាន់ទី៤នោះទេ ព្រោះពួកគេខ្លាចបែកការធ្លាយរូបភាព និងវីដេរអូថ្មីចេញមកខាងក្រៅទៀត។

ចំណែកទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ មានអ្នកគ្រប់គ្រងធំឈ្មោះសំណាង រាល់ដែលអ្នកសារព័ត៍មានធ្វើការចេញផ្សានៅចំណុចល្បែងក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ គឺរូបគេតែងតែខលអន្តរាគមន៍ ដោយនិយាយថា កន្លែងនឹងជារបស់មេនៅទួលក្រសាំង និងរូបគេបានសុំលោកអភិបាលខណ្ឌចំការមនរួចហើយ ហើយរូបគេបានឲ្យអ្នកសារព័ត៍ដែលធ្វើការចេញផ្សាយទីតាំងនោះឲ្យផ្ញើរកាតសារព័ត៍មានតាមរយៈប្រព័ន្ធសង្គមតេលេក្រាមគេនឹងរៀបចំកញ្ចប់ជាប្រចាំខែអោយ។

●ព័ត៌មានទី២ ល្បែងស៊ីសងខុសច្បាប់នៅចំណុចផ្ទះលេខ៥ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់
《អត្ថបទ》ល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រី  និងល្បែងផ្សេងទៀត បើកលេងបានយ៉ាងរលូនមិនបង្កផលលំបាកដល់លោកអភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌចំការមន ដែលមានយីហោឈ្មោះអក្សរចិន នៅចំណុចផ្ទះលេខ៥ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើទោះប្បី មានការចេញផ្សាយតាមរយៈ អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាពយ៉ាងណាក៏ដោយ ក៏ល្បែងហ្គេមបាញ់ត្រីដ៏ធំ នៅចំណុចទីតាំងខាងលើមិនខ្លាចញញើត និងព្រឺរោម ក្នុងការចុះបង្រ្កាបរបស់គណបញ្ជាការឯកភាពខណ្ឌចំការមន ឡើយ។

ចំណែកឯ លោក យិន សាន អធិការខណ្ឌចំការមន វិញ រាល់ពេលដែលអ្នកសារព័ត៌មានព្យាយាមទំនាក់ទំនងតាមរយៈប្រព័ន្ធសង្គមតេលេក្រាម ដោយបាញ់ ទីតាំង និងផ្ញើររូបភាព ផង តែលោកអធិការមិនឆ្លើយតប តែបើឆ្លើយតបលោកអធិការឲ្យទំនាក់ទំនងទៅលោកអភិបាលខណ្ឌ៕

រហូតដល់មតិមួយចំនួនបានលើកឡើងជាចម្ងល់ដែរថា នៅក្នុងមូលដ្ឋានទាំងមូលមានទាំងមន្រ្តីសមត្ថកិច្ចជំនាញ មានទាំងមន្រ្តីស៊ីវិលជំនាញមិចបានពួកគាត់មិនដឹង? ឬ ចាំតែ អ្នកសារព័ត៌មាន រាយការឱ្យ និងចាំតែអ្នកសារព័ត៌មានធ្វើការចុះផ្សាយទើបបានដឹង? ដូចជាត្រូវថ្នាំសណ្តុំរបស់មេល្បែង។

●ព័ត៌មានទី៣ ល្បែងអនឡាញស៊ីសងខុសច្បាប់ កំពុងបើកឲ្យអ្នកញៀនថ្នាំចូលលេង ពពាក់ពពូនគ្នា ទាំយប់ទាំងថ្ងៃ នៅចំណុចផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
《អត្ថបទ》ដូចជានៅចំណុចផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទីតាំងដុះស្លែបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

តាមប្រភពព័ត៌មានដែលទទួលបាន នៅចំណុចទីតាំងល្បែងខុសច្បាប់ខាងលើ គឺមានក្រុមអ្នកញៀនថ្នាំចូលលេង ហើយ ពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ព្រមទាំងលោក កៀង ល័ក្សអភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!