លោក​ ឌី​ វិជ្ជា​ ស្នេីមេប៉ូលីសរាជធានី-ខេត្ត​ តាមដានមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ​ ដែលកំពុងរស់នៅទឹកដីកម្ពុជា

ភ្នំពេញ​ ៖​ នគរបាលប្រទេសនូវែលសេឡង់ បានផ្ដល់ដំណឹងជូន នគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ។ នេះបេីយោងតាមលិខិតលេខ​ ១១៤​របក/២៣​ ចុះថ្ងៃទី​ ២៣​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ ដឹកនាំដោយលោក​ ឌី​ វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ​ និងជាប្រធានក្រុមការងារប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមម៉ូតូធំ។

លោក​ ឌី​ វិជ្ជា​ ស្នេីទៅកាន់មេប៉ូលីសរាជធានី-ខេត្ត​ ត្រូវរាយការណ៍ព័ត៌មានជូនថ្នាក់លេីបេីឃេីញមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ​ កំពុងរស់នៅលេីទឹកដីនៃខេត្តសាម៉ីរបស់ខ្លួន​។ សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ដូចខាងក្រោម៖

១. ឈ្មោះ Elias Richard Robert GAITAL ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។
២.​ឈ្មោះ​ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន លេខ RA166496 ។

៣.​ ឈ្មោះ​ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។

៤.​ ឈ្មោះ Gordon Taiyeng HuAVAA ភេទប្រុស សញ្ចាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ ( RA4341 12។

៥. ឈ្មោះ Keleml Ses PALLI NIUE SIATIU ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។

សូមបញ្ជាក់ថា​ សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលកំពុងតែរស់នៅប្រទេសកម្ពុជា​ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រេីនផ្សេងទៀត៕

CATEGORIES
Share This