លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ត្រូវបានរងរបួសធ្ងន់ និងកញ្ចក់ឡានត្រូវបានបែក ពេលដែលចុះបេសកកម្មការងារ នៅបឹងទន្លេសាប

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ត្រូវបានរងរបួសធ្ងន់ និងកញ្ចក់ឡានត្រូវបានបែក ពេលដែលចុះបេសកកម្មការងារ នៅបឹងទន្លេសាប។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបង្ហោះតាមគណនេយផេកហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានឈ្មោះថា Sok Touch-សុខ ទូច ដែលបានសរសេររៀបរាប់ថា÷ បានវិលទៅកាន់មាតុប្រទេសវិញហើយ ប៉ុន្តែខ្ញុំមិនទាន់អាចត្រឡប់ទៅវិញបានទេ ដោយសារតែខ្ញុំត្រូវនៅមន្ទីរពេទ្យដើម្បីវះកាត់ជាបន្ទាន់នូវដៃឆ្វេងរបស់ខ្ញុំ។ ដៃឆ្វេងនេះ គ្រោះថ្នាក់ដោយសារតែចុះបេសកកម្មករណីរឿងបឹងទន្លេសាប។

ហេតុការខាងលើនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា មិនទាន់មានការបញ្ជាក់យ៉ាងច្បាស់លាស់នៅឡើយទេ? ថាតើ លោក សុខ ទូច ចុះបេសកកម្មកនៅបឹងទន្លេសាប ជួបរឿងហេតុអ្វី? បានជា លោក សុខ ទូច រងរបួសធ្ងន់ និងកញ្ចក់ឡានត្រូវបានបែក?