សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនខ្លួន ប្រធានក្រុមហ៊ុន រាជ សុផាន់ភួង និងបក្ខពួក ៣នាក់ ទៅតុលាការ ករណី ឆបោក លុយពលករជាង ១៤ម៉ឺនដុល្លារ

ខេត្តកំពង់ឆ្នាំង÷ កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ឃាត់ខ្លួន ឈ្មោះ រាជសុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុន រាជ សុផាន់ភួង, ឈ្មោះ សែន ទីន ភេទ ប្រុសជាប្ដី មានទីលំនៅខេត្តតាកែវ ,ឈ្មោះ អ៊ុល ចន្នី ភេទស្រីមានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ឈ្មោះនុតណារិន ភេទប្រុស ត្រូវជាប្ដី កាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយមានពលករចំនួន ២៣នាក់ ដែលជាជនរងគ្រោះ បានដាក្យពាក្យប្តឹង ជនសង្ស័យទាំង៤នាក់ ខាងលើ ករណី ឆបោក អស់ប្រាក់សរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ នេះ ដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២៣ នេះ។

រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ សមត្ថ កិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ ដែលមានឈ្មោះ រាជ សុផាន់ភួង, ឈ្មោះ សែន ទីន, ឈ្មោះ អ៊ុល ចន្នី, ឈ្មោះ នុត ណារិន ទៅតុលាការខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច ដកហូតសម្ភាររបស់ជនសង្ស័យបានថវិកាចំនួនជាង ៤ ពាន់ដុល្លារ និងលុយខ្មែរជាង២ លានរៀល និងរថយន្ត ford ពណ៌ ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុ ជា kKK.1230 របស់ប្រធានក្រុមហ៊ុន ។

សូមបញ្ជាក់ថា សមត្ថកិច្ច ធ្វើការស្រាវជ្រាវបានឲ្យដឹងថាក្រុមហ៊ុន រាជ សុផាន់ភួង មួយនេះកន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយទេ ៕