កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ មានទាំងពលរដ្ឋខ្មែរចូលលេង

ចេញផ្សាយ, នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ ធីវី HR NEWS TV)
ខេត្តកណ្តាល÷ ល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ស្រុក ក្រុង មួយចំនួន ចាប់ផ្តើមបើកដំណើរការឡើងវិញ ដូចជាកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ កំពុងតែបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ មានទាំងពលរដ្ឋខ្មែរ និងជនជាតិវៀតណាម បាននាំគ្នាចូលលេង មាន់ជល់ បៀរ អាប៉ោង យូគី និងល្បែងច្រើនប្រភេទទៀត សុទ្ធតែលេងភ្នាល់ដាក់លុយទាំងអស់។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ស្នើរសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ លោក ឈឿន សុ​ចិត្រ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង លោក អេង សុ​ចិត្រ អភិបាល​ស្រុក​កោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សូមឲ្យមានវិធានការឲ្យបានតឹងរឹងមកលើ កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ ដែលបើកឲ្យពលរដ្ឋខ្មែរ ចូលលេង មាន់ជល់ បៀរ អាប៉ោង យូគី និងល្បែងច្រើនផ្សេងៗទៀត។

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) រងចាំការបំភ្លឺពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង​ លោក ឈឿន សុ​ចិត្រ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង លោក អេង សុ​ចិត្រ អភិបាល​ស្រុក​កោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ។ តាមរយៈលេខទូរស័ព្ទលេខ: ០៧៧ ៣៤០ ០០៥៩/090 922 299/០៩៨ ៣៨៦ ៤៤៩