រថយន្តដឹកថ្មក្លាវែតមួយគ្រឿង បើកឆ្លងកាត់ស្ពានដែកអូរសោម មិនទាន់ដល់ពាក់កណ្តាលផង ក៏បណ្តាលឲ្យបាក់ស្ពានតែម្តង

រថយន្តដឹកថ្មក្លាវែតមួយគ្រឿងបើកឆ្លងកាត់ស្ពានដែកអូរសោម មកដល់ចំណុចជិតពាក់កណ្តាលស្ពាន ក៏បណ្តាលឲ្យបាក់ស្ពាន រថយន្តផ្ងារជើងជាប់នៅលើស្ពានដែកនោះតែម្តង ចំណែកអ្នកបើករថយន្តមិនបង្កឲ្យគ្រោះថ្នាក់ឡើយ កាលពីវេលាម៉ោង១៤ និង២៥នាទី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

តៃកុងរថយន្តត្រូវបានគេស្គាល់ឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី។

កើតហេតុហើយ ភ្លាមៗអស់ជាច្រើនម៉ោងដែរ ក្រុមហ៊ុន BR បានយករថយន្តស្ទូច ដើម្បីស្ទូចរថយន្តចេញពីស្ពាន។

ចំណែក ស្ពានដែកអូរសោមវិញ ត្រូវបានបិទ បើកឲ្យធ្វើចរាចរណ៍នៅលើស្ពានថ្មកំពុងសាងសង់វិញ នៅជិតកន្លែងស្ពានបាក់ដដែល៕