ថ្មីៗនេះ ក្រសួងព័ត៌មាន! សម្រេចលុបអាជ្ញាប័ណ្ណពត៌មានចំនួន ៣ស្ថាប័ន ក្នុងថ្ងៃតែមួយ

ភ្នំពេះ៖ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ក្នុងថ្ងៃតែមួយ ដោយសារតែប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ មានដូចជា៖
០១. លោកស្រី ស៊ី មុយឡេង ម្ចាស់សហគ្រាស រស្មីកំពង់ចាម​ ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ ( www.rkc-news.com ) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

០២. លោក ជា សារ៉េន ម្ចាស់សហគ្រាស កាសែត ដំណឹងក្នុងស្រុក ធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខEA៧០២៩ ផ្លូវលំ ក្រុម៣ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

០៣. លោក ជា លីហ៊ាង បង្កើតសមាគម អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន(ស.អ.ក.អ) ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមតាមប្រកាសលេខ២០១០ ប្រក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃ មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៦៦១A ផ្លូវលេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕