ក្រសួងព័ត៌មាន គ្រោងនឹងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ នៅលើភ្នំបូកគោ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងនឹងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ ដែលស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។